ស្ត្រីម្នាក់ឈ្មោះ ចាប ចន្ថា ដែលជាអ្នកចម្រៀង និងអ្នកលក់អនឡាញ បានរងរបួស និងរថយន្តខូចខាត បន្ទាប់ពីត្រូវបានប្រពន្ធដើមរបស់បុរសដែលជាដៃគូស្នេហា ឈ្មោះ ជា រីដា នាំបងប្អូនមកស្ទាក់វាយ និងបើកឡានបុក កាលពីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅម្តុំផ្សារ ស៊ិនជូរី ផ្លាហ្សា។
នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ នាង ចាប ចន្ថា បានធ្វើសន្និសីទកាសែត ទម្លាយរឿងរ៉ាវស្នេហារបស់ខ្លួនជាមួយបុរសឈ្មោះ អ៊ឹង លីហេង អាយុប្រហែល ៦០ឆ្នាំ ដែលនាងអះអាងថា បានបោកប្រាស់នាងថាគ្មានប្រពន្ធកូន ហើយបានសន្យារៀបការ និងរស់នៅជាមួយគ្នាជាប្តីប្រពន្ធ ដោយមានចាស់ទុំដឹងឮ តាំងពីឆ្នាំ២០២១។ នាងបានបន្តថា ទើបតែចុងឆ្នាំ២០២១ នាងបានដឹងថា លោក អ៊ឹង លីហេង មានប្រពន្ធកូនរួចហើយ គឺលោកស្រី ជា រីដា។ នាង ចាប ចន្ថា អះអាងថា លោកស្រី ជា រីដា ធ្លាប់បានហៅនាងទៅធ្វើកិច្ចសន្យាផ្តាច់ទំនាក់ទំនង ប៉ុន្តែ លោក អ៊ឹង លីហេង នៅតែតាមទាក់ទងនាងដដែល។
ក្នុងសន្និសីទកាសែតនោះ នាង ចាប ចន្ថា បានយំសោក និងទទូចសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ រួមមាន សម្តេចម៉ែ, ក្រសួងកិច្ចការនារី, និង ឯកឧត្តម ជួន ណារិន្ទ ដើម្បីជួយរកយុត្តិធម៌ និងចាប់ខ្លួនជនដៃដល់ឈ្មោះ លាភ ចិត្រា ដែលបានបើករថយន្តបុក និងប៉ុនប៉ងធ្វើឃាតនាង។ នាងក៏បានបដិសេធការចោទប្រកាន់ថា នាងបានយកលុយ ២០ម៉ឺនដុល្លារពីគ្រួសារប្រពន្ធដើម។
ទោះជាយ៉ាងណា លោកជំទាវ ហាក់ ដាណា បានបញ្ចេញប្រតិកម្មលើបណ្តាញសង្គម ដោយរិះគន់នាង ចាប ចន្ថា ថា យកប្តីគេហើយហ៊ានស្រែករកយុត្តិធម៌ និងអូសទាញថ្នាក់ដឹកនាំចូលក្នុងរឿង “ថោកទាប” របស់ខ្លួន។ លោកជំទាវបានចោទសួរថា តើពិតជាមិនដឹងមែនទេថាបុរសនោះមានប្រពន្ធ? លោកជំទាវបានបន្ថែមថា សម័យនេះជាសម័យសង្គម (social) សូម្បីតែសាហាយក៏អាចស្រែករកយុត្តិធម៌តាម social បានដែរ។ លោកជំទាវបញ្ជាក់ថា មិនគាំទ្រអំពើហិង្សាទេ តែមិនគាំទ្រអំពើផិតក្បត់ ឬការធ្វើជាសាហាយដែរ។ លោកជំទាវបានស្នើឲ្យប្រពន្ធដើមចេញថ្លៃព្យាបាលជំងឺផ្លូវចិត្តឲ្យនាង ចាប ចន្ថា ប៉ុន្តែបានព្រមានថាបើមានលើកក្រោយទៀត នឹងវាយថែម និងព្យាបាលទៀត។ លោកជំទាវក៏បានចាត់ទុកបុរសជាប្តីថាជាអ្នកនាំរឿងចង្រៃផងដែរ។
សូមទស្សនាវីដេអូខាងក្រោមនេះ👇