បុរសចំណាស់ជាអ្នកបេីកបររថយន្តបង្ក ត្រូវបានគេស្គាល់​អត្តសញ្ញាណហេីយ​ គឺជាលោកវរសេនីយ៍ឯក ហ៊ុន ហេង ប្រធាការិយាល័យភស្តុភា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ស្ដែងៗណាស់!
បុរសចំណាស់ម្នាក់បេីករថយន្ត LEXUS បុករះ​យានយន្តពេញផ្លូវ ទៅផ្ទប់ដេីមឈេី​ បណ្ដាលឲ្យបុរសអ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់បាត់បង់ជីវិត និងខូចខាតម៉ូតូ១គ្រឿង កង់បីឥណ្ឌា ២គ្រឿង និងរថយន្តព្រុស១គ្រឿង និងអ្នករងរបួសផ្សេងទៀត នៅផ្លូវព្រះនរោត្តម​ ពីមុខ​អតីតសណ្ឋាគារតាយម៉េង​ រហូតដល់មុខ​ក្រសួងមហាផ្ទៃ​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ នៅវេលាម៉ោងជាង២រសៀល​ ថ្ងៃទី១៥ ខែឧសភា​ ឆ្នាំ២០២៥នេះ​ ភ្លាមៗតៃកុងរថយន្តសង្ស័យស្រវឹងទាំងថ្ងៃ​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន​ នាំទៅ​អធិការដ្ឋាននគរបាលខណ្ឌចំការមន​ ។

បុរសចំណាស់ជាអ្នកបេីកបររថយន្តបង្ក ត្រូវបានគេស្គាល់​អត្តសញ្ញាណហេីយ​ គឺជាលោកវរសេនីយ៍ឯក ហ៊ុន ហេង ប្រធានការិយាល័យភស្តុភា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះ រៀន សុនឿន ភេទប្រុស មានអាយុ៤៩ឆ្នាំ ស្នាក់នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។​ (ដំណឹងបឋម)​

Leave a Reply

Your email address will not be published. Required fields are marked *