ស្ដែងៗណាស់!
បុរសចំណាស់ម្នាក់បេីករថយន្ត LEXUS បុករះយានយន្តពេញផ្លូវ ទៅផ្ទប់ដេីមឈេី បណ្ដាលឲ្យបុរសអ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់បាត់បង់ជីវិត និងខូចខាតម៉ូតូ១គ្រឿង កង់បីឥណ្ឌា ២គ្រឿង និងរថយន្តព្រុស១គ្រឿង និងអ្នករងរបួសផ្សេងទៀត នៅផ្លូវព្រះនរោត្តម ពីមុខអតីតសណ្ឋាគារតាយម៉េង រហូតដល់មុខក្រសួងមហាផ្ទៃ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅវេលាម៉ោងជាង២រសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ ភ្លាមៗតៃកុងរថយន្តសង្ស័យស្រវឹងទាំងថ្ងៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន នាំទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ។
បុរសចំណាស់ជាអ្នកបេីកបររថយន្តបង្ក ត្រូវបានគេស្គាល់អត្តសញ្ញាណហេីយ គឺជាលោកវរសេនីយ៍ឯក ហ៊ុន ហេង ប្រធានការិយាល័យភស្តុភា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះ រៀន សុនឿន ភេទប្រុស មានអាយុ៤៩ឆ្នាំ ស្នាក់នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ដំណឹងបឋម)