បងប្អូនដែលប្រើប្រាស់បណ្ដាញសង្គម ប្រាកដជាបានដឹងហើយវីដេអូមួយដែលត្រូវបានចែករំលែក និងមានការកោតសរសើរ ទៅដល់មន្ត្រីនគរបាលមួយរូប ដែលសម្រួលចរាចរណ៍ការពារក្បួនថ្នាក់ដឹកនាំ និងត្រូវបានម៉ូតូមួយគ្រឿងបុកដួលនោះ បានធ្វើឲ្យមហាជនជាច្រើនពិតជាមានការកោតសរសើរ ទៅដល់មន្ត្រីនគរបាលរូបនោះ។
មន្ត្រីនគរបាលរូបនេះមានឈ្មោះថា វ៉ា ផានិត ឋានន្តរស័ក្តិជាអនុសេនីយ៍ទោ ជាមន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យមួយ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ព្រោះតែតួនាទីសម្រួលចរាចរណ៍ការពារក្បួនដង្ហែរថ្នាក់ដឹកនាំជាន់ខ្ពស់ធ្វើដំណើរឆ្លងកាត់គោលដៅរបស់ខ្លួន ទោះខ្លួនត្រូវរបួស ដោយសារបុរសម្នាក់ជិះម៉ូតូត្រឹមសង់ ទៅបុកដួល ក៏ព្យាយាមស្ទុះងើបមកយ៉ាងលឿន ខណៈស្មារតីបំពេញភារកិច្ច បានអូសម៉ូតូចេញពីក្បួន ដើម្បីកុំឲ្យប៉ះពាល់ដល់ក្បួនដែលធ្វើដំណើរមកដល់សិនដែរ។
គោលដៅនេះស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 2 ក្បែរស្ថានីយប្រេងសាំងស៊ូគីមីច ភូមិព្រែកត្នោត សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ទី 10 ខែឧសភា ឆ្នាំ 2025។
