យោងតាមវីដេអូឃ្លីបព័ត៌មានដែលផ្សព្វផ្សាយលើបណ្ដាញសង្គម បានឱ្យដឹងថា ក្រោយពីមានពាក្យចចាមអារ៉ាមល្បីតៗគ្នាថា លោកតាសក់សភ្នំត្បែង បានរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់នោះ ស្រាប់តែឯកឧត្តម ឧត្តមសេនីយ៍ទោ ជូន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមនេះ។
ការឆ្លើយតបនេះបានធ្វើឡើងនៅក្រោមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់គណនីឈ្មោះ Sin Sophea ដែលបានចោទសួរភ្ជាប់ជាមួយរូបភាព និងវីដេអូអំពីលោកតាសក់ស ដោយមានខ្លឹមសារថា “ឮថា អាមួយនេះ រត់ចូលព្រៃបាត់ហើយ តើពិតទេ?”។
ឆ្លើយតបទៅនឹងការបង្ហោះ និងសំណួរនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជូន ណារិន បានចូលទៅធ្វើការ Comment យ៉ាងខ្លី ដោយសង្កត់ធ្ងន់ថា៖ “អត់មានព្រៃរត់ទេ ត្រូវក្របួចយកមកឲ្យបាន”។
ការឆ្លើយតបដ៏ខ្លី និងច្បាស់លាស់របស់លោកឧត្តមសេនីយ៍ គឺហាក់ដូចជាការបញ្ជាក់ថា លោកតាសក់សភ្នំត្បែង មិនបានរត់គេចខ្លួនបាត់ទៅណាទេ ហើយអាជ្ញាធរនឹងមានចំណាត់ការដើម្បីនាំខ្លួនយកមកតាមផ្លូវច្បាប់។
VIDEO