ជួយស៊ែរ!! ខេម កើតកូវីដ ដោយប្រកាសដំណឹងភ្ញាក់ផ្អើលមួយ ថា “សូមបងប្អូនប្រុងប្រយត្ន័ កូវីដវាមកវិញហើយ ជាក់ស្តែងឥឡូខ្ញុំកំពុងកើតផ្ទាល់”

កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ជូនដល់សាធារណៈជន ដោយក្នុងនោះសេចក្តីបញ្ចាក់បង្ហាញថា ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ គឺនៅតែមានបន្តនៅឡើយ។ ស្របគ្នានេះ នៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥ នេះស្រាប់តែតារាចម្រៀង ខេម ក៏បានបង្ហោះសារមួយនៅលើគណនី ហ្វេសប៊ុកផេកផ្លូវការរបស់លោក ដែលនាំឱ្យអ្នកតាមដាន និងហ្វេនៗមានការព្រួយបារម្ភគ្រប់ៗគ្នា ក្រោយពេលដែលលោកសារភាពថា ខ្លួនបាន និងកំពុងឆ្លងវីរុសកូវីដ-១៩។ ក្នុងនោះ តារាចម្រៀង ខេម បានបង្ហោះថា “សូមបងប្អូនប្រុងប្រយត្ន័ កូវីដវាមកវិញហើយ

កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ជូនដល់សាធារណៈជន ដោយក្នុងនោះសេចក្តីបញ្ចាក់បង្ហាញថា ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ គឺនៅតែមានបន្តនៅឡើយ។

ស្របគ្នានេះ នៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥ នេះស្រាប់តែតារាចម្រៀង ខេម ក៏បានបង្ហោះសារមួយនៅលើគណនី ហ្វេសប៊ុកផេកផ្លូវការរបស់លោក ដែលនាំឱ្យអ្នកតាមដាន និងហ្វេនៗមានការព្រួយបារម្ភគ្រប់ៗគ្នា ក្រោយពេលដែលលោកសារភាពថា ខ្លួនបាន និងកំពុងឆ្លងវីរុសកូវីដ-១៩។

ក្នុងនោះ តារាចម្រៀង ខេម បានបង្ហោះថា “សូមបងប្អូនប្រុងប្រយត្ន័ កូវីដវាមកវិញហើយ ជាក់ស្តែងលូវខ្ញុំកំពុងកើតផ្ទាល់” បន្ថែមពីនេះ លោកក៏បានសរសេរនៅក្នុងការបញ្ចេញមតិថា លោកមានអាការ ក្តៅខ្លួន ឈឺករ ឈឺក្បាល ពេលខ្លះក៏រងា ពេលខ្លះក៏ក្រៅខ្លួន ហើយក៏ឈឺចាប់ពេញខ្លួនដែរ។ បន្ទាប់ពីការបង្ហោះសាររបស់លោក ខេម ក៏មាន អ្នកគាំទ្រ មិត្តរួមអាជីព និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូលទៅបញ្ចេញមតិជូនពរលោក ឱ្យឆាប់ជាសះស្បើយគ្រប់ៗគ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *