ឃើញស្វីតខ្លាំងពេក!!លោកជំទាវ ហ៊ុន ស៊ីណាត សួរចំៗទៅលោក បូ ភ័ក្រ្តា បែបនេះថា..

ភ្នំពេញ៖ ថ្មីៗនេះ លោក ឳ ភក្ត្រា ដែលជាឥស្សរជនមួយរូប បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្រោយពីលោកបានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនារីម្នាក់ដែលជាមនុស្សជាទីស្រលាញ់របស់លោក អមជាមួយនឹងសារខ្លីមួយឃ្លាថា «ញញឹមជាថាមពលផ្លូវចិត្ត!!»។ ការបង្ហោះនេះ បានបង្ហាញពីទំហំចិត្តដែលលោកមានចំពោះមនុស្សជាទីស្រលាញ់ រហូតធ្វើឲ្យអ្នកគាំទ្រជាច្រើនចូលទៅ Comment ជូនពរ និងបង្ហាញក្ដីរំភើប។

ក្នុងចំណោមអ្នកគាំទ្រជាច្រើននោះ ក៏មានវត្តមានរបស់ លោកជំទាវ ហ៊ុន ស៊ីណាត ដែលជាបងស្រីបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន ផងដែរ។ លោកជំទាវ ហ៊ុន ស៊ីណាត បានចូលទៅ Comment នៅលើការបង្ហោះរបស់ លោក ឳ ភក្ត្រា ផ្ទាល់តែម្ដង ដោយបានសួរសំណួរដ៏សាមញ្ញតែគួរឲ្យចាប់អារម្មណ៍យ៉ាងដូច្នេះថា៖

«មីង មើល ក្មួយ មួយរយៈ នេះ ឃើញ ថា ស្វីត ណាស់ ក្មួយ ថ្ងៃ ណា ចូល រង្ការ»

ចំពោះសំណួរដ៏ត្រង់ៗ និងគួរឲ្យស្រលាញ់របស់ លោកជំទាវ ហ៊ុន ស៊ីណាត នេះ លោក ឳ ភក្ត្រា ក៏បានឆ្លើយតបទៅវិញយ៉ាងខ្លីថា៖

«បាទ សូម គោរព អរគុណ អ្នកម្តាយ ក្មួយ មិនទាន់ បាន កំណត់ ថ្ងៃ ទេ»

ការឆ្លើយឆ្លងរវាង លោកជំទាវ ហ៊ុន ស៊ីណាត និង លោក ឳ ភក្ត្រា នេះ បានធ្វើឲ្យមហាជនអ្នកលេងបណ្ដាញសង្គម កាន់តែបង្ហាញក្ដីរំភើប និងទន្ទឹងរង់ចាំថ្ងៃដ៏វិសេសវិសាលរបស់ លោក ឳ ភក្ត្រា និងគូស្នេហ៍របស់លោក។ យ៉ាងណាមិញ តាមរយៈការឆ្លើយតបនេះ លោក ឳ ភក្ត្រា បានបញ្ជាក់យ៉ាងច្បាស់ថា លោក និងគូស្នេហ៍ មិនទាន់បានកំណត់ថ្ងៃចូលរោងការនៅឡើយទេ។

រូបភាពដែល លោក ឳ ភក្ត្រា បានបង្ហោះរួមមានរូបភាពលោក និងគូស្នេហ៍ ក្នុងសកម្មភាពជាច្រើនដូចជា ការដើរកម្សាន្តនៅតំបន់ទេសចរណ៍ធម្មជាតិ ពាក់មួកសុវត្ថិភាព និងខ្សែការពារហាក់ដូចជាត្រៀមខ្លួនសម្រាប់សកម្មភាពផ្សងព្រេង ឬកីឡា និងរូបភាពក្នុងកម្មវិធីផ្លូវការផងដែរ ដែលសុទ្ធតែបង្ហាញពីភាពផ្អែមល្ហែមរបស់ពួកគាត់៕

Leave a Reply

Your email address will not be published. Required fields are marked *