ក្តៅៗលោក សែម រតនា ត្រូវនាយកដ្ឋានប្រ-ឆាំ-ងប-ទល្មើ-សប-ច្ចេ-កវិទ្យាកោះហៅបំ–ភ្លឺ-ក្រោយពី…

ភ្នំពេញ ៖ នៅ ថ្ងៃ ទី ១២ ខែ ធ្នូ ឆ្នាំ ២០២២ នាយកដ្ឋាន ប្រឆាំង បទល្មើស បច្ចេកវិទ្យា បាន កោះ អញ្ជើញ លោក វេជ្ជបណ្ឌិត សែម រតនា ដែល ជា អ្នក ផលិត មាតិកា តាម បណ្ដាញ សង្គម មួយ ដើម្បី បំភ្លឺ ជុំវិញ ការ ផលិត មាតិកា មួយ ដែល ប៉ះពាល់ និង ថ្នាំងថ្នាក់ ដល់ អាជីវករ លក់ ខោអាវ ជជុះ នៅ ផ្សារ បឹងកេងកង។

លោក វេជ្ជបណ្ឌិត សែម រតនា បាន ទទួល ស្គាល់ ថា រូប លោក ពិត ជា បាន ផលិត មាតិកា និង បង្ហោះ វីដេអូ ដែល និយាយ ប៉ះពាល់ ដល់ អាជីវករ លក់ ដូរ ខោអាវ ជជុះ នៅ ផ្សារ បឹងកេងកង ពិត ប្រាកដ មែន។

បន្ទាប់ ពី ទទួល ស្គាល់ នូវ កំហុស ដោយ អចេតនា នេះ លោក ក៏ បាន លើក ដៃ សំពះ សុំទោស ដល់ តំណាង អាជីវករ ហើយ សន្យា ថា ពេល ត្រឡប់ ទៅ វិញ នឹង ធ្វើ វីដេអូ បកស្រាយ កែ សំរួល និង ធ្វើ ការ សុំទោស គណៈ គ្រប់គ្រង ក៏ ដូច ជា អាជីវករ ផ្សារ បឹងកេងកង ទាំង មូល ផង ដែរ។

លោក ឯក និមល ប្រធាន ផ្សារ តំណាង ឲ្យ អាជីវករ ផ្សារ បឹងកេងកង ទាំង មូល បាន ថ្លែង អំណរ គុណ យ៉ាង ជ្រាលជ្រៅ ចំពោះ នាយកដ្ឋាន ប្រឆាំង បទល្មើស បច្ចេកវិទ្យា ដែល បាន ធ្វើ ការ ដោះស្រាយ ជូន បងប្អូន អាជីវករ ឲ្យ បាន ឆាប់ រហ័ស និង ទាន់ ពេលវេលា។

ក្រោយ ការ សំរប សំរួល ភាគី តំណាង អាជីវករ បឹងកេងកង បាន ឯកភាព និង ទទួល ការ សុំ អភ័យទោស ពី លោក វេជ្ជបណ្ឌិត សែម រតនា ហើយ បាន បញ្ចប់ វិវាទ ដោយ ក្តី សមណាស់ រីករាយ និង ភាគី ទារភាព ទាំង សង្ខាង។

Leave a Reply

Your email address will not be published. Required fields are marked *