ឥសីសក់សភ្នំត្បែង ត្រូវស្ត្រីម្នាក់ទម្លាយថាធ្លាប់បោកស៊ីដេកជាមួយស្រីៗជាច្រើននាក់ ពេលទៅពឹងពាក់រឿងស្នេហា (មានវីដេអូ)

ភ្នំពេញ៖ ថ្មីៗនេះ រឿងរ៉ាវដ៏រសើបមួយបានផ្ទុះឡើងលើបណ្ដាញសង្គម ទាក់ទងនឹងបុគ្គលម្នាក់ដែលគេស្គាល់ថាជា «តាឥសីសក់សភ្នំត្បែង» ដោយត្រូវបានស្ត្រីម្នាក់ចេញមុខទម្លាយថា ធ្លាប់បានបោកប្រាស់ និងមានទំនាក់ទំនងផ្លូវភេទជាមួយស្រ្តីជាច្រើននាក់ ដែលទៅពឹងពាក់រូបលោកឲ្យជួយដោះស្រាយបញ្ហាស្នេហា។ ការទម្លាយនេះបានកើតឡើងបន្ទាប់ពីមានភាពចម្រូងចម្រាសជុំវិញតារាចម្រៀង មាស សុខសោភា ដែលត្រូវបានគេសង្ស័យថាបានចាញ់បោកឥសីរូបនេះអស់ប្រាក់ជាង ២៣ម៉ឺនដុល្លារ។

យោងតាមការរៀបរាប់ក្នុងវីដេអូឃ្លីបដែលបានផ្សព្វផ្សាយ បុគ្គលម្នាក់ឈ្មោះ ខាន់ ច័ន្ទសុផល ដែលជាអ្នកលេងបណ្ដាញសង្គមដ៏ល្បីឈ្មោះ បានទម្លាយវីដេអូខ្លីមួយកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ (តាមការបញ្ជាក់ក្នុងវីដេអូ) ដែលបង្ហាញពីសកម្មភាពបុរសម្នាក់ (អះអាងថាជាឥសីសក់សភ្នំត្បែង ក្លែងខ្លួនជាប្រុសសង្ហារសក់ខ្មៅ ស្លៀកខោអាវទាន់សម័យ តែពិការដៃម្ខាង) កំពុងអង្គុយហូបគុយទាវជាមួយតារាចម្រៀង មាស សុខសោភា នៅក្នុងហាងមួយកន្លែង។ លោក ខាន់ ច័ន្ទសុផល បានអះអាងថា វីដេអូនេះទទួលបានពីអ្នកគាំទ្រ។

បន្ថែមពីលើនេះ លោក ខាន់ ច័ន្ទសុផល ក៏បានបញ្ជាក់ថា តាឥសីសក់សភ្នំត្បែងរូបនេះ មានឈ្មោះពិតថា ហង្ស ចក្រាវុធ ហើយធ្លាប់បានបោកប្រាស់ក្មេងស្រីៗរហូតដល់ ៤នាក់ ដោយរួមភេទជាមួយពួកគេ ក្រោមលេសថាធ្វើពិធីបញ្ចូលអាកមស្នេហ៍ ដើម្បីឲ្យប្ដីឬសង្សារដែលបែកឆ្វេងវិលត្រឡប់មករកវិញ។

មតិមហាជនជាច្រើនបានបញ្ចេញយោបល់ផ្សេងៗគ្នាលើករណីនេះ ដោយអ្នកខ្លះជឿថា តាឥសីបានប្រើលុយដែលបោកបានពីអ្នកនាង មាស សុខសោភា ទៅកែសម្ផស្សឲ្យក្មេងជាងវ័យ។ អ្នកខ្លះទៀតសង្ស័យថា តារាចម្រៀងរូបនេះ មិនមែនត្រូវស្នេហ៍អ្វីនោះទេ ប៉ុន្តែអាចជាប់ពាក់ព័ន្ធនឹងការរកស៊ី «កោះរលុះ» ជាមួយឥសីរូបនេះ ទើបត្រូវគេបង្វក់។

លោក ខាន់ ច័ន្ទសុផល បានបន្តរៀបរាប់ទៀតថា ឥសី «ដាច់ធ្មេញ» រូបនេះ បានរត់គេចខ្លួនហើយ បន្ទាប់ពីសមត្ថកិច្ចចាប់ផ្ដើមស៊ើបអង្កេត។ លោកបានរំលឹកពីប្រវត្តិរបស់ ហង្ស ចក្រាវុធ ថាធ្លាប់ជាប់ពាក់ព័ន្ធនឹងការចែកចោយគ្រឿងញៀននៅបុរីកីឡា មុននឹងរត់ទៅភ្នំត្បែង ហើយប្រែខ្លួនជាឥសី។ ក្រៅពីនេះ ឥសីរូបនេះក៏ធ្លាប់មានប្រពន្ធឈ្មោះ «មីស» នៅសៀមរាប និងមានកូនម្នាក់ ហើយក្រោយមកមានប្រពន្ធម្នាក់ទៀតនៅបុរីកីឡា មានកូនប្រុសពីរ ស្រីមួយ ដែលកូនប្រុសម្នាក់ញៀនថ្នាំ ហើយខ្លួនគាត់ជាអ្នកចែកចោយគ្រឿងញៀន។

អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះ គឺមានការបង្ហោះសារសំឡេងរបស់ស្ត្រីម្នាក់ ដែលអះអាងថា ប្អូនជីដូនមួយរបស់ខ្លួន ធ្លាប់ចាញ់បោកតាឥសីរូបនេះអស់ទាំងលុយ អស់ទាំងខ្លួនប្រាណ។ ស្ត្រីរូបនោះរៀបរាប់ថា ប្អូនជីដូនមួយរបស់នាងបានបែកបាក់ស្នេហា ហើយទៅពឹងតាឥសីឲ្យជួយ។ តាឥសីបានប្រាប់ថា ដើម្បីឲ្យសង្សារវិលវិញ ទាល់តែយក «មេជីវិត» ទៅធ្វើស្នេហ៍ ដែលតាមពិតទៅគឺការរួមភេទជាមួយតាឥសីផ្ទាល់។ ជាលទ្ធផល ប្អូនស្រីរបស់នាងមិនត្រឹមតែមិនបានសង្សារមកវិញទេ ថែមទាំងអស់លុយ និងបាត់បង់ព្រហ្មចារីទៀតផង។ ស្ត្រីម្ចាស់សារសំឡេងបានបញ្ជាក់ថា មានមនុស្សស្រីជាច្រើននាក់ទៀតបានចាញ់បោកតាឥសីរូបនេះ ដោយសារតែលោកពូកែសម្ដែង និងប្រើល្បិចលួងលោមឲ្យធ្វើពិធីយកទឹកមេជីវិតទៅទាក់ទាញសង្សារ។

ករណីនេះកំពុងបង្កឲ្យមានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមមហាជន អំពីសុវត្ថិភាព និងការចាញ់បោកជនខិលខូច ដែលឆ្លៀតឱកាសយកជំនឿអរូបីមកបោកប្រាស់ប្រជាពលរដ្ឋស្លូតត្រង់។ សាធារណជនកំពុងរង់ចាំមើលចំណាត់ការរបស់សមត្ថកិច្ចលើករណីនេះបន្តទៀត។

Leave a Reply

Your email address will not be published. Required fields are marked *