Update: កម្រិតជាតិអាកុលរបស់ជនបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវបានធ្លាក់ចុះពី​០,៤៥ មកត្រឹម ០,៣៥​

កាលពីម្សិលមិញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញ បានផ្ដល់សម្ភាសឱ្យទូរទស្សន៍ក្នុងស្រុក ដោយ​បាននិយាយថា អ្នកបើកបរបង្ក​គ្រោះថ្នាក់មានកម្រិតជាតិអាកុល ០,៤៥មីលីលីត្រក្នុងមួយលីត្រ ខ្យល់​ ខណៈនាព្រឹកថ្ងៃទី១៦ ខែឧសភានេះ ទំព័រហ្វេសប៊ុករបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្សាយថា ជនបង្ក​មានកម្រិតជាតិអាកុល ០,៣៥មីលីលីត្រ ។

ករណី​គ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងរងរបួសធ្ងន់ និងស្រាល០៥នាក់នោះ៕ ប្រភព: Phnom Penh Post

Leave a Reply

Your email address will not be published. Required fields are marked *