
ថៃ៖ ចាប់ខ្លួនព្រះចៅអធិការវត្តល្បីមួយអង្គ ពាក់ព័ន្ធករណីស៊ីដាច់ប្រាក់សាងសង់ព្រះវិហាររាប់លានដុល្លារ យកទៅលេងល្បែងអនឡាញ
បាងកក៖ កាលពីពេលថ្មីៗនេះ សង្ឃថៃដ៏ល្បីល្បាញមួយអង្គ ព្រះនាម Wachiranuwat ដែលជាព្រះចៅអធិការវត្ត រ៉ៃឃីង ស្ថិតក្នុងខេត្ត ណាខន ផាថម ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនក្រោមការចោទប្រកាន់ពីបទកិបកេងប្រាក់បរិច្ចាគសាងសង់ព្រះវិហារចំនួន ៣០០ លានបាត (ប្រហែល ៩ លានដុល្លារអាម៉េរិក) ដើម្បីយកទៅលេងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត។ ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីមានដីកាចាប់ខ្លួនចេញដោយតុលាការ ហើយព្រះចៅអធិការ Wachiranuwat ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។ យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថៃ ព្រះចៅអធិការវត្ត រ៉ៃឃីង ដែលបានបួសតាំងពីព្រះជន្ម ១២ ព្រះវស្សា ត្រូវបានចោទប្រកាន់ពីបទឆបោកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ដែលបានធ្វើឱ្យពុទ្ធបរិស័ទទូទាំងប្រទេសមានការភ្ញាក់ផ្អើល និងខកចិត្តជាខ្លាំង។ …
ថៃ៖ ចាប់ខ្លួនព្រះចៅអធិការវត្តល្បីមួយអង្គ ពាក់ព័ន្ធករណីស៊ីដាច់ប្រាក់សាងសង់ព្រះវិហាររាប់លានដុល្លារ យកទៅលេងល្បែងអនឡាញ Read More