រឿងរ៉ាវជុំវិញជំនឿអបិយជំនឿ និងបារមីកំពុងក្លាយជាប្រធានបទក្ដៅគគុកដែលត្រូវបានគេជជែកវែកញែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គម ជាពិសេសក្រោយករណីបែកបាក់នៃជីវិតគូររបស់តារាចម្រៀងដ៏ល្បីឈ្មោះមាស សុខសោភា ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហានេះ។ ភាពល្បីល្បាញរបស់បុគ្គលម្នាក់ដែលត្រូវបានគេស្គាល់ថាជា “តាឥសីបោសសក់ស ភ្នំត្បែង” បានធ្វើឲ្យមានការចាប់អារម្មណ៍និងការពិភាក្សាជាច្រើន។ ទោះបីជាអបិយជំនឿគឺជាផ្នែកមួយនៃអរិយធម៌ និងវប្បធម៌របស់ជាតិសាសន៍នីមួយៗនៅលើពិភពលោកក៏ដោយ ក៏ស្ថានភាពនៅកម្ពុជាបច្ចុប្បន្នហាក់ដូចជាមានភាពជ្រុលបន្តិចហើយ ដោយសារសម្បូរអ្នកដែលតាំងខ្លួនជាអ្នកមានបារមី ឬកម្លាំងអរូបី។ ទន្ទឹមនឹងនេះ ក៏មានអ្នកដែលរងគ្រោះដោយសារតែអបិយជំនឿកាន់តែច្រើនផងដែរ ទាំងរាស្ត្រ អ្នកក្រីក្រ អ្នកមាន ក៏ដូចជាមន្ត្រីរាជការ។ ជាក់ស្ដែង ការបែកបាក់នៃជីវិតគូស្នេហ៍របស់តារាចម្រៀង មាស សុខសោភា និងស្វាមីដែលគេស្គាល់ថា លោក អ៊ិត រ៉ាដា ដែលមានអាយុកាលប្រមាណជិត ១៨ឆ្នាំ …
រឿងបារមី តាឥសីនិងការបែកបាក់ស្នេហារបស់ មាស សុខសោភា ធ្វើឲ្យលោកបណ្ឌិត គិន ភា លើកឡើងពីឥទ្ធិពលអបិយជំនឿក្នុងសង្គម! Read More