កីឡាករប្រដាល់ជួរមុខ ធឿន ធារ៉ា ទទួលរងការរិះគន់ខ្លាំង ក្រោយបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក (Vape)

កីឡាករប្រដាល់គុនខ្មែរជួរមុខ ធឿន ធារ៉ា កំពុងទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីមហាជន បន្ទាប់ពីមានការបែកធ្លាយវីដេអូឃ្លីបមួយដែលបង្ហាញសកម្មភាពរូបគាត់កំពុងជក់បារីអេឡិចត្រូនិក (Vape)។ វីដេអូនេះបានបង្កឲ្យមានការភ្ញាក់ផ្អើល និងខកចិត្តក្នុងหมู่អ្នកគាំទ្រ ខណៈដែលវាបានកើតឡើងស្របពេលដែលគុណភាពប្រកួតរបស់គាត់ហាក់មានការធ្លាក់ចុះ។ វីដេអូឃ្លីបខ្លីដែលមានរយៈពេលប្រមាណ ១៨ វិនាទី ត្រូវបានគេឃើញបង្ហោះឡើងដោយគណនីបណ្ដាញសង្គមឈ្មោះ «មណ្ឌលវប្បធម៌»។ នៅក្នុងវីដេអូនោះ គេឃើញ ធឿន ធារ៉ា កំពុងបឺតបារីអេឡិចត្រូនិកប្រភេទ «យូស» (Disposable Vape) បង្ហុយផ្សែងនៅចំពោះមុខកាមេរ៉ា ព្រមទាំងមានរូបភាពនារីម្នាក់គេងគ្របមុខនៅលើគ្រែ ក្បែរនោះផងដែរ។ ទោះបីជាមិនទាន់មានការបញ្ជាក់ច្បាស់លាស់ថាវីដេអូនេះថតនៅពេលណាក៏ដោយ ក៏វាបានធ្វើឲ្យមហាជនជាច្រើនបញ្ចេញមតិរិះគន់យ៉ាងខ្លាំងក្លា។ ការបែកធ្លាយនេះកើតឡើងស្របពេលដែលអ្នកគាំទ្រមួយចំនួនបានកត់សម្គាល់ឃើញថា គុណភាពប្រកួតរបស់ ធឿន …

កីឡាករប្រដាល់ជួរមុខ ធឿន ធារ៉ា ទទួលរងការរិះគន់ខ្លាំង ក្រោយបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក (Vape) Read More

ថៃ៖ ចាប់ខ្លួនព្រះចៅអធិការវត្តល្បីមួយអង្គ ពាក់ព័ន្ធករណីស៊ីដាច់ប្រាក់សាងសង់ព្រះវិហាររាប់លានដុល្លារ យកទៅលេងល្បែងអនឡាញ

បាងកក៖ កាលពីពេលថ្មីៗនេះ សង្ឃថៃដ៏ល្បីល្បាញមួយអង្គ ព្រះនាម Wachiranuwat ដែលជាព្រះចៅអធិការវត្ត រ៉ៃឃីង ស្ថិតក្នុងខេត្ត ណាខន ផាថម ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនក្រោមការចោទប្រកាន់ពីបទកិបកេងប្រាក់បរិច្ចាគសាងសង់ព្រះវិហារចំនួន ៣០០ លានបាត (ប្រហែល ៩ លានដុល្លារអាម៉េរិក) ដើម្បីយកទៅលេងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណិត។ ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីមានដីកាចាប់ខ្លួនចេញដោយតុលាការ ហើយព្រះចៅអធិការ Wachiranuwat ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។ យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថៃ ព្រះចៅអធិការវត្ត រ៉ៃឃីង ដែលបានបួសតាំងពីព្រះជន្ម ១២ ព្រះវស្សា ត្រូវបានចោទប្រកាន់ពីបទឆបោកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ដែលបានធ្វើឱ្យពុទ្ធបរិស័ទទូទាំងប្រទេសមានការភ្ញាក់ផ្អើល និងខកចិត្តជាខ្លាំង។ …

ថៃ៖ ចាប់ខ្លួនព្រះចៅអធិការវត្តល្បីមួយអង្គ ពាក់ព័ន្ធករណីស៊ីដាច់ប្រាក់សាងសង់ព្រះវិហាររាប់លានដុល្លារ យកទៅលេងល្បែងអនឡាញ Read More

Update: កម្រិតជាតិអាកុលរបស់ជនបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវបានធ្លាក់ចុះពី​០,៤៥ មកត្រឹម ០,៣៥​

កាលពីម្សិលមិញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការនគរបាលរាជធានីភ្នំពេញ បានផ្ដល់សម្ភាសឱ្យទូរទស្សន៍ក្នុងស្រុក ដោយ​បាននិយាយថា អ្នកបើកបរបង្ក​គ្រោះថ្នាក់មានកម្រិតជាតិអាកុល ០,៤៥មីលីលីត្រក្នុងមួយលីត្រ ខ្យល់​ ខណៈនាព្រឹកថ្ងៃទី១៦ ខែឧសភានេះ ទំព័រហ្វេសប៊ុករបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្សាយថា ជនបង្ក​មានកម្រិតជាតិអាកុល ០,៣៥មីលីលីត្រ ។ ករណី​គ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងរងរបួសធ្ងន់ និងស្រាល០៥នាក់នោះ៕ ប្រភព: Phnom Penh Post

Update: កម្រិតជាតិអាកុលរបស់ជនបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវបានធ្លាក់ចុះពី​០,៤៥ មកត្រឹម ០,៣៥​ Read More