អាសូរណាស់!អ្នកគ្រូបង្រៀនម្នាក់ដើរចេញពីបន្ទប់ជួលបម្រុងចេញទៅបង្រៀនសិស្ស គាំងបេះដូងដួលស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកនៅផ្សារថ្នល់បត់

ភ្នំពេញ៖ អ្នកគ្រូបង្រៀនម្នាក់ដើរចេញពីបន្ទប់ជួលបម្រុងទៅបង្រៀនសិស្សនៅឯសាលា គាំងបេះដូងស្លាប់នៅមុខបន្ទប់ជួល. បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលា ម៉ោង៦និង៣៥នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥. ស្ថិតនៅមុខបន្ទប់ជួលមួយកន្លែង នៅតាមបណ្តោយផ្លូវព្រៃស ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពនារីរងគ្រោះខាងលើមានឈ្មោះ.អូន ស្រីដា អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកអង្គការនិងអ្នកគ្រូបង្រៀន ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុខាងលើ។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះខាងលើបានដើរស្ពាយកាបូបចេញពីបន្ទប់ជួលមកខាងក្រៅ ខណៈដើរមកដល់មុខបន្ទប់មានអាការៈមិនស្រួលខ្លួន ក៏បានស្រែកហៅគេឲ្យជួយ ហើយក៏បានដួលដេកទៅនិងដីភ្លាមៗនោះ អ្នកលក់ដូរនៅក្បែរនោះបានហៅរថយន្តពេទ្យឲ្យដឹកជនរងគ្រោះទៅធ្វើការសង្រ្គោះដែរ តែអកុសលជនរងគ្រោះខាងលើបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្នានប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ដង្កោ សហការណ៍ជាមួយកម្លាំងជំនាញនគរបាលខណ្ឌដង្កោនិងកម្លាំងការិយាល័យកោសល្យវិច័យនិងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេគបានចុះមកពិនិត្យសពនិងបានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *