ដល់អញ្ចឹងហួសចិត្តដែរ!! អុឹម ជីវ៉ាទម្លាយរឿងដែលទៅសម្ភាសន៍នាយភូ ស្រាប់តែត្រូវបានសាច់ញាតិ….

ថ្មីៗនេះ លោក អ៊ឹម ជីវ៉ា អ្នកសារព័ត៌មាន និងជាពិធីករល្បីឈ្មោះ បានសម្តែងការហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីលោកបានព្យាយាមជួយអតីតតារាសម្ដែង ឡុង វីរយុទ្ធ ដែលមហាជនស្គាល់ថា «នាយភូ» ឲ្យមានការងារ និងទទួលបានការចាប់អារម្មណ៍ឡើងវិញ ប៉ុន្តែផ្ទុយទៅវិញ លោកបែរជាទទួលរងការតិះដៀល និងការស្នើសុំឲ្យលុបចោលនូវការបង្ហោះរបស់លោកពីសំណាក់សាច់ញាតិរបស់នាយភូទៅវិញ។

រឿងរ៉ាវនេះបានកើតឡើង បន្ទាប់ពីលោក អ៊ឹម ជីវ៉ា បានបង្ហោះរូបភាព និងព័ត៌មានអំពីស្ថានភាពបច្ចុប្បន្នរបស់ នាយភូ ដែលធ្លាប់ជាតារាសម្តែងប្រុសដ៏មានប្រជាប្រិយភាព ជាពិសេសតាមរយៈតួអង្គ «នាយភូ» ក្នុងរឿងភាគ «ភូមិខ្ញុំស្រស់ឆើតឆាយ» របស់ទូរទស្សន៍បាយ័ន។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ជីវិតរបស់លោកបានធ្លាក់ចុះ ដោយត្រូវប្រកបរបរជាអ្នករត់តុកតុកដើម្បីចិញ្ចឹមជីវិត ហើយរូបរាងក៏ប្រែប្រួលស្គមស្គាំងខុសពីមុន។

ដោយមើលឃើញពីស្ថានភាពនេះ និងដោយមានការណែនាំពីមិត្តភ័ក្តិជាមេធាវីម្នាក់ដែលបានប្រទះឃើញនាយភូ លោក អ៊ឹម ជីវ៉ា ក៏បានចុះទៅសម្ភាសន៍ និងបង្ហោះរូបភាពរបស់នាយភូ ដើម្បីឲ្យមហាជនបានដឹង និងសង្ឃឹមថាមានអ្នកជួយឧបត្ថម្ភ។

ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់ គឺបន្ទាប់ពីការបង្ហោះមិនបានប៉ុន្មានផង ស្រាប់តែមានអ្នកអះអាងថាជាក្មួយ និងបងប្អូនបង្កើត ព្រមទាំងគ្រួសាររបស់នាយភូ បានប្រតិកម្ម និងទាក់ទងមកលោក អ៊ឹម ជីវ៉ា ដោយចោទថាលោកយកនាយភូមកធ្វើអាជីវកម្ម ទាក់ទាញចំណាប់អារម្មណ៍ ចង់ល្បី និងស្នើសុំឲ្យលោកលុបរូបភាពទាំងនោះចោលជាបន្ទាន់។ លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ថា លោកមិនព្រមលុបទេ ព្រោះលោកមិនបានផ្សាយព័ត៌មានមិនពិត ហើយនាយភូផ្ទាល់ក៏បានយល់ព្រមឲ្យលោកបង្ហោះដែរ។

លោក អ៊ឹម ជីវ៉ា បានរៀបរាប់ទាំងហួសចិត្តថា៖ «រឿងហួសចិត្ត! ពេលខ្ញុំជួយនាយភូ ពេលខ្ញុំបង្ហោះរូបនាយភូដំបូង ចង់ជួយនិងអាណិតគាត់ តែត្រូវក្មួយនិងបងប្អូនបង្កើតនិងគ្រួសារនាយភូ ប្រតិកម្មដៀលជេរខ្ញុំថា យករូបនាយភូមកធ្វើការទាក់ទាញចំណាប់អារម្មណ៍ ចង់ល្បី ហើយឲ្យខ្ញុំជួយលុបចោលរូបភាពជាបន្ទាន់… ខ្ញុំមិនព្រមលុបទេ ព្រោះខ្ញុំគិតថា បើខ្ញុំលុប ស្មើនឹងផ្សព្វផ្សាយព័ត៌មានមិនពិត។»

លោកបានបន្ថែមថា លោកបានដឹងដំណឹងនាយភូតាមរយៈមេធាវីម្នាក់ ហើយដោយចិត្តអាណិត និងចង់ជួយ ទើបលោកសម្រេចចិត្តទៅជួប និងសម្ភាសន៍។ លោកក៏បានកត់សម្គាល់ថា ក្រោយពីការបង្ហោះរបស់លោក ក៏មានក្រុមហ៊ុនផលិតផល និងសប្បុរសជនជាច្រើនបានទាក់ទងទៅជួយនាយភូ ដែលជាលទ្ធផលល្អមួយ ហើយនាយភូក៏ចាប់ផ្តើមមានការងារ និងចំណូលខ្លះៗឡើងវិញ។

ទោះជាយ៉ាងនេះក្តី លោក អ៊ឹម ជីវ៉ា នៅតែសម្តែងការមិនពេញចិត្តចំពោះប្រតិកម្មពីគ្រួសារនាយភូ ដោយលោកបានបញ្ជាក់ថា៖ «ពេលខ្លះ ត្រូវចាំថា យើងជួយគេ អស់លុយខ្លួនឯង ដោយអាណិតសិល្បៈ ចង់ឲ្យគាត់ងើបឡើងវិញ មានលុយចាយ តែត្រូវមនុស្សខ្លះមកមើលងាយទឹកចិត្តយើងទៅវិញ»។ លោកសង្ឃឹមថានាយភូនឹងចេះជួយខ្លួនឯងបន្តទៀត ហើយអំពើល្អមិនសាបសូន្យឡើយ។
VIDEO

Leave a Reply

Your email address will not be published. Required fields are marked *