ពិតជាគួរឲ្យរំភើប និងសរសើរពីទឹកចិត្តដ៏ប្រពៃរបស់លោកស្រី ទ្រី ដាណា ជាខ្លាំង! ទីបំផុត ក្មួយស្រីដែលធ្លាប់បានសុំកង់ពីលោកស្រី ដើម្បីទុកដឹកពងទាទៅលក់នោះ បានទទួលនូវអ្វីដែលខ្លួនប៉ងប្រាថ្នាហើយ។
ក្មួយស្រីម្នាក់ដែលពីមុនធ្លាប់បានស្នើសុំកង់មួយគ្រឿងពីលោកស្រី ទ្រី ដាណា ដើម្បីប្រើប្រាស់សម្រាប់ដឹកពងទាទៅលក់ផ្គត់ផ្គង់ជីវភាព ពេលនេះបំណងរបស់ក្មួយស្រីបានសម្រេចហើយ។ លោកស្រី ទ្រី ដាណា បានសម្រេចចិត្តប្រគល់កង់ថ្មីស្រឡាងមួយគ្រឿងភ្លាមៗ ជូនដល់ក្មួយស្រី។
មិនត្រឹមតែកង់ប៉ុណ្ណោះទេ លោកស្រី ទ្រី ដាណា ក៏បានផ្ដល់ជាជំនួយឧបត្ថម្ភផ្សេងៗទៀតដល់ក្រុមគ្រួសាររបស់ក្មួយស្រីផងដែរ ដែលរួមមានគ្រឿងឧបភោគបរិភោគ និងសម្ភារមួយចំនួនទៀត ដូចដែលឃើញមានក្នុងរូបភាព (មានដូចជា កេសទឹកបរិសុទ្ធ អង្ករ មីកញ្ចប់ និងសម្ភារសិក្សា)។
លោកស្រី ទ្រី ដាណា បានបង្ហាញរំភើប ដោយបានរៀបរាប់ថា៖ «ពេលនេះក្មួយទទួលបានកង់ និងជំនួយហើយ ឃើញស្នាមញញឹមរបស់ក្មួយ មីងក៏សប្បាយចិត្ត និងរំភើបបាត់ទៅហើយ»។
តាមរយៈរូបភាព ក្មួយស្រីបានបង្ហាញទឹកមុខរីករាយ និងអរគុណយ៉ាងខ្លាំងចំពោះសមានចិត្តរបស់លោកស្រី ទ្រី ដាណា។ គេឃើញក្មួយស្រីឈរថតរូបជាមួយកង់ថ្មី និងអំណោយផ្សេងៗ ព្រមទាំងមានរូបភាពក្មួយស្រីជិះកង់ថ្មីប្រកបដោយស្នាមញញឹមផងដែរ។ សកម្មភាពនេះ ពិតជាបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងការជួយ ដែលជាគំរូល្អក្នុងសង្គម។
ពិតជាគួរឲ្យរំភើប និងសរសើរពីទឹកចិត្តដ៏ប្រពៃរបស់លោកស្រី ទ្រី ដាណា ជាខ្លាំង! ទីបំផុត ក្មួយស្រីដែលធ្លាប់បានសុំកង់ពីលោកស្រី ដើម្បីទុកដឹកពងទាទៅលក់នោះ បានទទួលនូវអ្វីដែលខ្លួនប៉ងប្រាថ្នាហើយ
