សំណុំរឿងម្ចាស់បំណុល ច័ន្ទ ស្រីដា នឹង ឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល សាលាឧទ្ធរណ៍ខេត្តបាត់ដំបង បានសម្រេចតម្កល់ការសម្រេចរបស់សាលាដំបូងខេត្តសៀមរាប ទុកជាបានការដដែល។
សាលាឧទ្ធរណ៍បាត់ដំបង នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៣ នេះ បានសម្រេចតម្កល់ការសម្រេចរបស់សាលាដំបូងខេត្តសៀមរាប ទុកជាបានការដដែល ក្នុងសំណុំរឿងប្ដឹងផ្ដន្ទាគ្នា រវាងឈ្មោះ សម្បត្តិ កុសល និងឈ្មោះ ច័ន្ទ ស្រីដា។ ការសម្រេចនេះធ្វើឡើងក្រោយឈ្មោះ សម្បត្តិ កុសល បានដាក់បណ្ដឹងជំទាស់ ចំពោះការសម្រេចរបស់សាលាដំបូងខេត្តសៀមរាប ដែលផ្ដន្ទាទោសឈ្មោះ ច័ន្ទ ស្រីដា។
ក្នុងសាលដីកាដែលប្រកាសជាសាធារណៈ សាលាឧទ្ធរណ៍បាត់ដំបង បានវិនិច្ឆ័យថាតម្កល់សាលក្រមព្រហ្មទណ្ឌលេខ ១៥ ឃរ ១៦១ ចុះថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៣ របស់សាលាដំបូងខេត្តសៀមរាប ទុកជាការលើកលែង តែសេចក្តីសម្រេចត្រង់ចំណុចទី ១ ត្រូវកែប្រែដូចតទៅ៖ ផ្ដន្ទាទោសជនជាប់ចោទឈ្មោះ ច័ន្ទ ស្រីដា ដាក់ពន្ធនាគារកំណត់រយៈពេល ២ ឆ្នាំ ប៉ុន្តែទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារត្រឹមរយៈពេលឃុំខ្លួនបណ្ដោះអាសន្ន ទោសសល់ពីនេះត្រូវអនុវត្តការភ្ជួរទោសធម្មតា។ ពីបទគំរាមកំហែងគេ ប្រព្រឹត្តនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៣ និងកន្លងខែមីនា ឆ្នាំ ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៣ និងមាត្រា ១០៧ និងមាត្រា ១០៨ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកថាសំណុំរឿងប្ដឹងផ្ដន្ទាគ្នា រវាងឈ្មោះ សម្បត្តិ កុសល និងឈ្មោះ ច័ន្ទ ស្រីដា ត្រូវបានគេចែកផ្សាយផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុកកាលពីពេលកន្លងទៅនេះ ដោយឈ្មោះ ច័ន្ទ ស្រីដា ប្ដឹងឈ្មោះ សម្បត្តិ កុសល ពាក់ព័ន្ធករណីជំពាក់លុយ ខណៈឈ្មោះ សម្បត្តិ កុសល ដែលជានាយនគរបាលជាន់ខ្ពស់ថ្នាក់ឧត្តមសេនីយ៍នោះ បានប្ដឹងឈ្មោះ ច័ន្ទ ស្រីដា ពីបទគំរាមកំហែងហែកគេទៅវិញ។ កាលពីពេលនោះឈ្មោះ ច័ន្ទ ស្រីដា ត្រូវបានសាលាដំបូងខេត្តសៀមរាបសម្រេចឲ្យចាប់ខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្នមួយរយៈពេល ប៉ុន្តែក្រោយមកតុលាការក៏សម្រេចឲ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញ។