ព្រៃផ្សៃពេកហើយ!! ប្តីដាច់ចិត្តលើកដៃផ្តាច់ជីវិតរបស់ប្រពន្ធដើម្បីយកមាស…

នគរបាលខេត្តពោធិ៍សាត់ បង្ក្រាបករណីឃាតកម្មគិតទុកជាមុន និងឃាត់ខ្លួនជនសង្ស័យម្នាក់

ខេត្តពោធិ៍សាត់, ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ – កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៨ព្រឹក កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន បានប្រតិបត្តិការបង្រ្កាបករណីឃាតកម្មគិតទុកជាមុន និងឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ដែលបានធ្វើសកម្មភាពសម្លាប់ប្រពន្ធរបស់ខ្លួន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចស្រះទឹកទួលប្រណាំងសេះ ស្ថិតនៅភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

ការបង្រ្កាបនេះធ្វើឡើងដោយអនុវត្តន៍តាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់​របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ស សន ភេទ ប្រុស អាយុ ៦៧ឆ្នាំ រស់នៅ ភូមិប្រាសាទ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖

ខ្សែកលោហៈធាតុពណ៌លឿងចំនួន ០៦ខ្សែ
ខ្សែដៃលោហៈធាតុពណ៌លឿងចំនួន ០៤ខ្សែ
បន្តោងខ្សែកលោហៈធាតុពណ៌លឿងចំនួន ០៨បណ្តោង
ជញ្ចៀនលោហៈធាតុពណ៌លឿងចំនួន ០៤វង់
ក្រវិលលោហៈធាតុពណ៌លឿងចំនួន ០៤គូរ ដែលមានទម្ងន់សរុប ៣២៣.៥០ក្រាម (ថ្លឹងដោយជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន)
លុយដុល្លាចំនួន ១៨០០ដុល្លា
លុយខ្មែរចំនួន ១,៤៦២,៦០០រៀល
ទូរសព្ទដៃចំនួន ០២គ្រឿង
កាបូបដៃចំនួន ០១ ក្នុងនោះមានកាតធនាគារ ABA ចំនួន ០១សន្លឹក, ប័ណ្ណបើកបរចំនួន ០២សន្លឹក, កាតគ្រីម៉ូតូចំនួន ០១សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក, កាតវ៉ាក់សាំងកូវីតចំនួន ០១សន្លឹក

ម៉ូតូ ១គ្រឿង ម៉ាក Honda Dream ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ ១I-៤១២៥ (ដំឡើងតែមស៊េរីឆ្នាំ ២០២២)។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ប្រគល់ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបន្តនីតិវិធីតាមច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *