Idol ប៉ះគ្នា!! អាចារ្យធំ រិះគន់ វណ្ណដា ជុំវិញការប្រើប្រាស់អក្សរឡាតាំងសំនៀងខ្មែរ «Soul boul tic mer!» ដែលមានន័យថា «ស្រួលបួលបន្តិចមើល»

ក្រោយការប្រគុំតន្ត្រី “ត្រីវិស័យមាស” របស់ខ្លួនបានមួយយប់ តារាចម្រៀងរ៉េប វណ្ណដា បានបង្ហោះសារជាច្រើននៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ លោកបានសរសេរជាអក្សរឡាតាំងសំនៀងខ្មែរថា៖ «Soul boul tic mer!» ដែលមានន័យថា «ស្រួលបួលបន្តិចមើល»។

ភ្លាមៗបន្ទាប់ពីឃើញការប្រើប្រាស់ភាសាបែបនេះ លោក អាចារ្យធំ ដែលគេស្គាល់ថាជាអ្នកអភិរក្សវប្បធម៌ បានចេញមុខរិះគន់លោក វណ្ណដា យ៉ាងចាស់ដៃ។ លោក អាចារ្យធំ បានសរសេរថា៖ «ស្រួលបួលបន្តិចមេីល៍! (អក្សរដែលដូនតា ពលីជីវិតការពារ) Soul boul tic mer (អក្សរខ្មាំងប្រឆាំងដូនតា)»។

លោក អាចារ្យធំ ក៏បានបន្ថែមសាររិះគន់ទៀតថា៖ «ធនធានសម្អុយដែលអាចនាំគ្រោះសម្រាប់សង្គមជាតិមួយបានគឺ ហ្វូងហ្វេនពួកអាចេះតែហៃអេី! មិនចេះជួយកែ! ជួយប្រាប់! ជួយដាស់! បានតែខាងផ្កាប់មុខ ស៊ីអាចម៍Idol បណ្ដោយឲ្យទំនោរនៃការគាំទ្រមិនបានឆ្លងកាត់ខួរ ឬក៏ឆ្លងហេីយ តែខួរខ្វាក់ជំពាក់ដោយអស្មិមានះ។ ខ្ញុំជាបគ្គលម្នាក់ដែលនិយមអព្យាក្រឹត ៖ ឃេីញត្រូវសាទរ ឃេីញខុសរិះគន់! សង្ឃឹមថា ហ្វូងហ្វេនៗផ្កាប់មុខទាំងឡាយបន្ថយការងប់នឹង ស៊ីអាចម៍Idol ខ្លះទៅ!៕»

ការរិះគន់នេះបានបង្កឱ្យមានការជជែកដេញដោលគ្នាយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គម ដោយអ្នកខ្លះគាំទ្រទស្សនៈរបស់លោក អាចារ្យធំ ក្នុងការអភិរក្សភាសាជាតិ ខណៈអ្នកខ្លះទៀតយល់ថាការប្រើប្រាស់អក្សរឡាតាំងសំនៀងខ្មែរនេះ គ្រាន់តែជាការច្នៃប្រឌិតបែបសិល្បៈតែប៉ុណ្ណោះ។

Leave a Reply

Your email address will not be published. Required fields are marked *