ពុទ្ធោអើ-យ!! ត្រឹមមួយសប្តាហ៍ ប្រទេសថៃ មានអ្នកឆ្លងកូវីដបន្ថែមដល់ទៅជាង ៣ ម៉ឺននាក់ និងស្លា-ប់ចំនួន…

នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ នាយកដ្ឋានប្រយុទ្ធនឹងជំងឺ នៃក្រសួងសុខាភិបាលសាធារណៈប្រទេសថៃ បានរាយការណ៍ពីស្ថានភាពជំងឺកូវីដ ១៩ ក្នុងសប្តាហ៍ទី ២០ ដោយមានករណីឆ្លងថ្មី​ចំនួន ៣៤ ៧៨៥ ករណី និងស្លាប់ចំនួន ៣​ ករណីទៀតហើយ។

សប្តាហ៍ទី ២០ នៃឆ្នាំ ២០២៥ នេះ គឺគិតចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ នៃខែឧសភា ហើយសាស្ត្រាចារ្យវេជ្ជបណ្ឌិត Thira Worathanarat មហាវិទ្យាល័យវេជ្ជសាស្ត្រ Chulalongkorn University គេនឹងត្រូវតាមដានរយៈពេលមួយសប្តាហ៍ទៀត ដើម្បីទទួលបានទិន្នផលពេញលេញនៃសប្តាហ៍ទី ២០ នេះ ព្រោះវាមានឱកាសដែលវានឹងផ្ទុះឆ្លងកាន់តែច្រើនជាងនេះ។

យ៉ាងណាមិញ ចំនួនអ្នកជំងឺសរុបចាប់តាំងពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២៥ មានចំនួន ១០៨ ៨៩១ នាក់ ក្នុងនោះទីក្រុងបាងកកមាន​អ្នក​ជំងឺ​ច្រើន​ជាង​គេ​គឺ ៦ ៩៣១​នាក់ តាម​ពី​ក្រោយ​ដោយ​ខេត្ត​ឈុនបុរី​មាន ២៥៧៣ នាក់ ខេត្តរ៉ាក់យង​មាន ១ ៦៨០ នាក់ នន់ថាក់បុរី ១ ៤៨២ នាក់ និងសាមុតប្រាកាន ១ ៤៤២ នាក់៕ ប្រភព៖ ThaiPBS

Leave a Reply

Your email address will not be published. Required fields are marked *