ឱក សុគន្ធកញ្ញា ពេាលពាក្យក្រេាយឃើញមនុ-ស្សរាប់ម៉ឺននាក់ចូលរួមការប្រគំតន្រ្តីរបស់ វណ្ណដា…(មានវីដេអូ)

កំពូលតារាចម្រៀងរ៉េប វណ្ដា បានរៀបចំការប្រគុំតន្ត្រីដ៏ធំមួយដែលមានឈ្មោះថា “តី វិស័យ សុវណ្ណភូមិ” នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅនេះ។ ការប្រគុំតន្ត្រីនេះ បានរៀបចំយ៉ាងគគ្រឹកគគ្រេង ដោយមានការចូលរួមពីសំណាក់អ្នកគាំទ្រជាតិ និងអន្តរជាតិប្រមាណរាប់ម៉ឺននាក់។

ការប្រគុំតន្ត្រីដ៏ធំប្រចាំឆ្នាំរបស់ វណ្ដា បានធ្វើឱ្យអ្នកគាំទ្រចែករំលែកនូវទិដ្ឋភាពនៃផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ ដោយមានទាំងសម័យ និងបុរាណ ព្រមទាំងល្ខោនបាសាក់ថែមទៀតផង។ លើសពីនេះ ការចូលរួមពីសំណាក់តារាចម្រៀងប្រចាំផលិតកម្មបារមី និងតារាចម្រៀងអន្តរជាតិជាច្រើនរូបទៀត ក៏បានរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍កាន់តែអស្ចារ្យ។

ទោះបីជាអ្នកនាង ឱក សុគន្ធកញ្ញា មិនបានទៅចូលរួមដោយផ្ទាល់ក្នុង ការប្រគុំតន្ត្រីនេះ ប៉ុន្តែនាងបានឃើញទិដ្ឋភាពដ៏អស្ចារ្យ និងចំនួនអ្នកចូលរួមយ៉ាងច្រើនកុះករនេះ។ អ្នកនាងបានចែករំលែកទិដ្ឋភាពនោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ព្រមទាំងបានពោលពាក្យថា៖ “ពិតជាបានល្អណាស់ រំភើបដល់ពេលនេះមិនទាន់បាត់ អបអរសាទរអ្នកទាំងអស់គ្នា… really proud of you guys” (ពិតជាបានល្អណាស់ រំភើបដល់ពេលនេះមិនទាន់បាត់ អបអរសាទរអ្នកទាំងអស់គ្នា… ពិតជាមានមោទនភាពចំពោះអ្នកទាំងអស់គ្នា)។

បន្ទាប់ពីជើងចាស់ក្នុងអាជីពបង្ហាញអារម្មណ៍បែបនេះ អ្នកគាំទ្រជាច្រើនបានកោតសរសើរតារាចម្រៀង ឱក សុគន្ធកញ្ញា ថា នាងគឺជាជើងចាស់គំរូ ដែលតែងតែ កោតសរសើរ ស្នាដៃដល់សិស្សប្អូនអ្នកចំណូលក្រោយ។ លើសពីការសរសើរ អ្នកទស្សនាជាច្រើនរំពឹងចង់ឃើញតារាចម្រៀងរូបនេះ និង វណ្ដា បានចេញបទចម្រៀងរួមគ្នា។

គួររំឭកផងដែរថា តារាចម្រៀងរ៉េប វណ្ដា នៅក្នុងការប្រគុំតន្ត្រីរបស់ខ្លួន ក៏បានរំឭកទៅកាន់លោកតា គង់ ណៃ ដែលបានធ្វើឱ្យទស្សនិកជនជាច្រើនក្ដុកក្ដួល និង ទឹកភ្នែករលីងរលោងតាម។ មិនត្រឹមតែរូបភាពនេះប៉ុណ្ណោះទេ នៅពេល វណ្ដា បង្ហាញថាភរិយាលោកតា គង់ ណៃ ក៏បានចូលរួមកម្មវិធីនេះ ក៏ធ្វើឱ្យអ្នកគាំទ្របង្ហាញអារម្មណ៍រំភើបចិត្តដូចគ្នា។

ក្នុងនោះ វណ្ដា បាននិយាយថា លោកមានការនឹក រឭក លោកយាយខ្លាំងណាស់ នៅពេលទំនេរពីការងារ លោកនឹងទៅលេងលោកយាយម្ដងទៀត។ ជាមួយនឹងសំឡេងហូរ របស់ទស្សនិកជន រួមទាំងពាក្យសម្ដីរបស់ វណ្ដា បានជំរុញឱ្យលោកយាយ ឆេន រលីងរលោងទឹកភ្នែក ខណៈទស្សនិកជនជាច្រើនបានរំភើបចិត្តចំពោះរូបភាពនេះណាស់។

អ្វីដែលធ្វើឱ្យទស្សនិកជនចូលរួម រួមទាំងមហាជនខ្មែរជាច្រើនទៀតទស្សនាតាមបណ្ដាញសង្គម រលីងរលោងទឹកភ្នែកនោះ គឺមុនពេលសម្ដែងបទ “ឋានធុរគី” វណ្ដា បានចូលទៅអុជធូបលោកតា គង់ ណៃ ហើយលោកនៅតែគោរពកន្លែងដែលលោកតា គង់ ណៃ ធ្លាប់អង្គុយ សម្ដែងបទនេះជាមួយគ្នា និងចាប៉ីដងវែងដែលមានវត្តមានលោកតា គង់ ណៃ។

ការបកស្រាយរបស់ វណ្ដា ទៀតសោតគឺពោរពេញទៅដោយមនោសញ្ចេតនា ធ្វើឱ្យទស្សនិកជន ដឹងពីជម្រៅចិត្តរបស់តារារ៉េបរូបនេះថា លោកមានការនឹក រឭក ដល់លោកព្រឹទ្ធាចារ្យ គង់ ណៃ យ៉ាងខ្លាំង។ ឃើញរូបភាពទាំងនេះហើយ ទស្សនិកជនមួយចំនួន គឺបង្ហាញក្ដី រំជួលចិត្ត ខ្លាំង អ្នកខ្លះក៏រលីងរលោងតាម ព្រោះជាទិដ្ឋភាពដ៏មានមនោសញ្ចេតនា និងការដឹងគុណរបស់ វណ្ដា ទៅកាន់លោកតា គង់ ណៃ នៅតែមានជានិច្ចចំពោះលោក។

VIDEO

Leave a Reply

Your email address will not be published. Required fields are marked *