ក្តៅៗ កម្ពុជាហាមឃាត់ការនាំចូលសត្វពាហនៈ និងសាច់ពីថៃជាបណ្តោះអាសន្ន ខ្លាចឆ្លងជំងឺឈាមខ្មៅ

ពិតជាក្តៅគគុក! ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាសបន្ទាន់នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ ដោយហាមឃាត់ជាបណ្តោះអាសន្ននូវការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វគ្រប់ប្រភេទពីប្រទេសថៃ តាមរយៈច្រកព្រំដែនទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ (Anthrax) ដែលកំពុងរាតត្បាតនៅប្រទេសជិតខាងមួយនេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបានបញ្ជាក់ថា ខណៈពេលដែលកម្ពុជាមិនទាន់មានករណីកើតឡើងនៃជំងឺនេះ ក្រសួងចាត់ទុកវិធានការនេះជាការការពារជាមុន និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពជំងឺនៅប្រទេសថៃ។

ក្រសួងក៏កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៅតាមព្រំដែននានា ដើម្បីពង្រឹងការត្រួតពិនិត្យ និងធានាថាការហាមឃាត់នេះត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព។ ក្រសួងនឹងបន្តផ្តល់ព័ត៌មានថ្មីៗទាក់ទងនឹងការវិវត្តន៍នៃជំងឺនេះដល់សាធារណជននៅពេលចាំបាច់។

Leave a Reply

Your email address will not be published. Required fields are marked *