រន្ធ..ត់ទាំងព្រឹកព្រលឹម! រថយន្តដឹកកម្មករ កម្មការិនីរោងចក្រមួយគ្រឿងបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បុ..កជាមួយរថយន្តហ្វ.ត

កម្មការិនីម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈកម្មការិនី៥នាក់រងរបួសធ្ងន់ និងកម្មករ-កម្មការិនី ៣៦នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករ(ចំនួន ៤២នាក់) និងរថយន្ត FORD នាព្រឹកថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ ១២៩-១៣០ ស្ថិតនៅភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុរថយន្តដឹកកម្មករបានបើកបរ ក្នុងទិសដៅ ស្របគ្នាជាមួយរថយន្ដ FORD ចៃដន្យរថយន្ត FORD បានបត់ឆ្វេងដៃឆ្លងផ្លូវ ហើយរថយន្តដឹកកម្មករក៏បានរេចង្កូតគេចទៅបុកដើមឈើរហូតបណ្តាលឱ្យមានអ្នកស្លាប់និងរងរបួសតែម្តង។

បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ ហើយបានបញ្ជាក់ថា ក្រសួងនឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់កម្មករ-កម្មការរិនី និងក្រុមគ្រួសារទៅតាមរបបសន្តិសុខសង្គម របស់បេឡាជាតិសន្តិសុខសង្គម៕

Leave a Reply

Your email address will not be published. Required fields are marked *