ចេះតែឆ្ងល់ តម្លៃធូរ៉េននៅទីតាំងមួយចំនួន អីក៏ធូរថ្លៃម្ល៉េះ ដល់ពេលមានការទម្លាយទើបដឹងថា យោងតាមប្រភពពីសារព័ត៌មានកោះសន្តិភាព បានធ្វើការចុះផ្សាយថា ឈ្មួញវៀតណាមបាននាំធូរ៉េនពីប្រទេសវៀតណាម ឆ្លងដែនយ៉ាងគំហុក មកលក់ឲ្យឈ្មួញខ្មែរ នៅចំណុចសូន្យនៃមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវរ ក្នុងមួយថ្ងៃៗរាប់សិបឡាន ដូចគេហែរកឋិន ដោយតម្លៃធូរ៉េនវៀតណាមធ្លាក់តម្លៃយ៉ាងខ្លាំងគឺនៅក្នុង១គីឡូក្រាម ៥០០០រៀលតែប៉ុណ្ណោះ។ ការនាំធូរ៉េនពីប្រទេសវៀតណាមដ៏ជំរោងជំរាស់ ដោយសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវរ ស្នើសុំឲ្យខាងវៀតណាមផ្អាកការនាំចូលធូរ៉េនមកប្រទេសកម្ពុជារយៈពេល១០ថ្ងៃ ដើម្បីសូមគោលការណ៍ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឬ ក.ប.ប.ខេត្ត ឲ្យចុះត្រួតពិនិត្យគុណភាព និងអនាម័យលើផ្លែធូរ៉េន ដែលជាផលិតផលរបស់ប្រទេសវៀតណាមដែលក្រសួងកសិកម្ម បានចេញសេចក្តីប្រកាសមិនអនុញ្ញាតឲ្យនាំធូរ៉េនពីប្រទេសជិតខាងចូលមកព្រះរាជាណាចក្រកម្ពុជា ជាពិសេសចូលមកតាមច្រកទ្វារព្រំដែននានាក្នុងរដ្ឋបាលខេត្តស្វាយរៀង។ ក៏ប៉ុន្តែ លោកមន្ត្រីគយ និងរដ្ឋាករប្រចាំច្រកទ្វារព្រំដែនអន្តរជាតិព្រៃវរ បានអនុញ្ញាតឲ្យឈ្មួញវៀតណាមនាំធូរ៉េនចូល …
វីវរហើយ!! ឈ្មួញវៀតណាមនាំទុរេនពីប្រទេសវៀតណាម ឆ្លងដែនយកមកលក់ឲ្យឈ្មួញខ្មែរ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍…(មានវីដេអូ) Read More