សែនស-ង្វេ-គណាស់លោកអើយ ទិដ្ឋភាពសិស្សានុសិស្ស បងប្អូនអ្នកភូមិមកជូនដំណើរប្អូនទាំង៣ជាទីចុងក្រោយ…(មានវីដេអូ)

គ្រោះថ្នាក់អគ្គិភ័យឆាបឆេះរថយន្តដឹកប្រេងនៅស្រុកព្រៃនប់ បណ្ដាលឲ្យកុមារ ៣ នាក់បងប្អូនស្លាប់បាត់បង់ជីវិត

សេចក្ដីលម្អិត៖

ហេតុការណ៍អគ្គិភ័យដ៏រន្ធត់មួយបានកើតឡើងកាលពីយប់ថ្ងៃទី ៧ ខែឧសភា នៅត្រង់ចំណុចភូមិព្រៃប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយរថយន្តដឹកប្រេងមួយគ្រឿងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ និងរាលដាលដល់ផ្ទះប្រជាពលរដ្ឋ។

ក្នុងហេតុការណ៍ដ៏សោកសៅនេះ កុមារា កុមារីចំនួន ៣ នាក់ ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នា បានបាត់បង់ជីវិត។ កុមារទាំងបីនាក់នោះមានឈ្មោះ៖

កុមារា យ៉ា សុខសិលា

កុមារី ភ័ក្ដី វីតា

កុមារា ភ័ក្ដី សាម៉ែន

យោងតាមរូបភាព និងសំឡេង ពិធីបុណ្យសពរបស់កុមារទាំងបីត្រូវបានប្រារព្ធឡើងប្រកបដោយភាពសោកសៅ ក្រោមការចូលរួមរំលែកទុក្ខពីសំណាក់សិស្សានុសិស្ស មិត្តភក្ដិ និងបងប្អូនអ្នកភូមិយ៉ាងច្រើនកុះករ។ ក្រុមគ្រួសារនៃសពជាពិសេសម្ដាយ បានទទួលរងនូវការឈឺចាប់ និងសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់កូនជាទីស្រឡាញ់។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធកុមារា កុមារីទាំង ៣ នាក់ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *