ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមបានជ្រាបហើយថា តារាចម្រៀង មាស សុខសោភា បានធ្វើការឡាយវីដេអូប្រមាណជាងមួយម៉ោងកន្លះ ដើម្បីបកស្រាយអំពីការដើរដល់ផ្លូវបំបែករវាងអ្នកនាង និងស្វាមីគឺលោក អ៊ិន ដារ៉ា។ នៅក្នុងការឡាយនោះ អ្នកនាងក៏បានលើកឡើងនូវរឿងរ៉ាវជាច្រើនទៀតដែលពាក់ព័ន្ធទៅនឹង “លោកតា សក់ស ភ្នំត្បែង” ផងដែរ។
បន្ទាប់ពីបានឃើញការឡាយបកស្រាយរបស់អ្នកនាង មាស សុខសោភា លោកឧកញ៉ា យន សេងហាន បានបង្ហោះសារមួយដោយបង្ហាញក្តីអាណិតអាសូរចំពោះតារាចម្រៀងរូបនេះ។ លោកឧកញ៉ាបានសរសេរថា៖ “លោកតា សក់ស ភ្នំត្បែង ជាបុគ្គលមិច្ឆាទិដ្ឋិទេ! 💚 ខ្ញុំអាណិត Idol ណាស់ ដែលដើរតាមបុគ្គលនេះ!”
ការលើកឡើងនេះរបស់លោកឧកញ៉ា យន សេងហាន បានបង្ហាញពីទស្សនៈរបស់លោកចំពោះ “លោកតា សក់ស ភ្នំត្បែង” ថាជាបុគ្គលមានការយល់ខុស និងសម្តែងការព្រួយបារម្ភចំពោះអ្នកនាង មាស សុខសោភា ដែលបានពាក់ព័ន្ធនឹងបុគ្គលរូបនោះ។