មានរឿងរ៉ាវដ៏គួរឲ្យក្ដុកក្ដួលមួយបានកើតឡើងចំពោះបុរសម្នាក់ ដែលប្រពន្ធរបស់គាត់បានទទួលមរណភាពទាំងវ័យក្មេង បន្សល់ទុកនូវកូនស្រីតូចម្នាក់ដែលមិនទាន់ដឹងក្ដី ហើយតែងតែស្រែកយំរកម្ដាយ។ ស្ថានភាពគ្រួសាររបស់បុរសរូបនេះ គឺក្រីក្រលំបាក រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ដោយឪពុករបស់គាត់ជាសន្តិសុខ រកបានត្រឹមតែផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ។
ដោយសារតែជីវភាពខ្វះខាតខ្លាំង បុរសកម្សត់រូបនេះ គ្មានលទ្ធភាពសូម្បីតែរៀបចំធ្វើបុណ្យឲ្យប្រពន្ធរបស់គាត់បានសមរម្យឡើយ។ គាត់ត្រូវបានគេឃើញដឹកសពប្រពន្ធតាមម៉ូតូ យកទៅតម្កល់ទុកនៅឯវត្តអារាមមួយកន្លែង ដែលទិដ្ឋភាពនេះបានធ្វើឲ្យមហាជនដែលបានឃើញ មានការសោកសង្រេង និងក្ដុកក្ដួលក្នុងចិត្តយ៉ាងខ្លាំង។
ក្រោយពីបានឃើញ និងដឹងពីស្ថានភាពដ៏លំបាកនេះ សប្បុរសជនម្នាក់ ដែលត្រូវបានគេស្គាល់ថាជា “ម្ចាស់ប្រេនចិត្តធម៌” បានចាត់ឲ្យក្រុមការងាររបស់គាត់ នាំយកថវិកាមួយចំនួនទៅជូនដល់បុរសកម្សត់រូបនេះ ដើម្បីជួយសម្រាលទុក្ខលំបាក និងអាចរៀបចំពិធីបុណ្យជូនដល់វិញ្ញាណក្ខន្ធភរិយារបស់គាត់។
អំពើល្អ និងទឹកចិត្តសប្បុរសធម៌នេះ ត្រូវបានមហាជនកោតសរសើរ និងលើកទឹកចិត្ត ដែលនេះសបញ្ជាក់ឲ្យឃើញពីទឹកចិត្ត “ខ្មែរស្រឡាញ់ខ្មែរ ជួយគ្នាក្នុងគ្រាលំបាក”។
សូមទស្សនាវីដេអូខាងក្រោមនេះ