ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ហ៊ុន ហេង ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ក្រោមបទចោទ…

សេចក្តីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណី គ្រោះថា្នក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទ

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ
លេខ ២៧០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ រថយន្ត ១គ្រឿងម៉ាក LEXUS RX400h ពណ៍ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-2188 បានបើកបរក្នុង ស្ថានភាពស្រវឹងដែលមានអត្រាជាតិអាកុល ០.៣៥Mg/L បានបុកម៉ូតូកង់បីចំនួន ៣គ្រឿង ម៉ូតូចំនួន ១គ្រឿង
និងរថយន្តចំនួន ១គ្រឿង បណ្តាលឱ្យស្លាប់ចំនួន ១នាក់ និងរងរបួសចំនួន ៥នាក់។

ក្នុងករណីនេះមាន ជនត្រូវចោទឈ្មោះ ហ៊ុន ហេង ភេទប្រុស អាយុ ៦១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់, របួសអ្នកដទៃ និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង ប្រព្រឹត្តនៅចំណុចមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើមហាវិថីព្រះនរោត្តម ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោស
តាមមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ និងមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ ន ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទឈ្មោះ ហ៊ុន ហេង ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

ចំពោះករណីបើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃតុលាការបាន និងបន្តអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់ ដោយពុំមានការលើកលែង។

Leave a Reply

Your email address will not be published. Required fields are marked *