គ្រួសារម៉ូតូជិះចូលឡាននៅប៉ៃលិន លោភលន់ណាស់គេឲ្យ ១ពាន់ដុល្លារហើយមានកិច្ចព្រមព្រៀង ហើយប្តឹងទារគេ ៥ពាន់ដុល្លារទៀត ជិះភ្លើខ្លួនឯងទារគេកើត

ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បកស្រាយបំភ្លឺ ករណី បុរសម្នាក់ បើកលឿន វ៉ារថយន្តហើយទៅបុករថយន្តមួយគ្រឿងទៀតនា បណ្ដាលឲ្យមានមនុស្សស្លា,,.ប់ ប្តឹងម្ចា់ស់ឡានទៅតុលាការ

ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន សូម បកស្រាយបំភ្លឺជូនសាធារណជនចំពោះករណីគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង ១៧ និង ១៣ នាទី ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២៥ រវាងម៉ូតូឡើងវ៉ារថយន្តហើយទៅបុករថយន្តមួយគ្រឿងទៀតដែលកំពុងបើកបរបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យមានមនុស្សស្លា.,,,ប់ ចំនួន ១ នាក់។ករណីនេះជំនាញបានធ្វើការវាស់វែងឃើញថា ភាគីម៉ូតូ ជាអ្នកបង្ក ឡើងវ៉ារថយន្តដែលកំពុងបើកបរទិសដៅស្របគ្នា ទៅបុករថយន្តដែលកំពុងបើកបរបញ្ច្រាស់ទិស(លើផ្លូវអាទិភាពរបស់រថយន្ត)ចំពោះករណីនេះដែរជំនាញបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាចំនួន ៣ លើក -លើកទី១ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ -លើកទី២ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៥ -ហើយលើកទី ៣ នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៥ ដដែល ដោយភាគីទាំងសងខាងបានសម្របសម្រួលឯកភាពគ្នា ដោយភាគីខាងរថយន្តរងគ្រោះជួយចូលបុណ្យទៅភាគីខាងម៉ូតូបង្ករចំនួន ៤ លានរៀល ដោយមានធ្វើកិច្ចសន្យាព្រមព្រៀងជាលាយលក្ខណ៍អក្សរ បានផ្តិតមេដៃ និងមានថតរូបប្រគល់ថវិកា ដើម្បីបញ្ចប់រឿង ។

លុះបន្តិចក្រោយមកថ្ងៃខែឆ្នាំដដែល បងប្អូនសាច់ញាតិខាងម៉ូតូបង្កមិនយល់ព្រម បង្គាប់ឲ្យឪពុកម្ដាយភាគីបើកបរម៉ូតូបង្កឲ្យទាមទារទឹកប្រាក់ចំនួន ៥០០០ ដុល្លារ ទើបយល់ព្រម ។

ដោយមិនមានការឯកភាពគ្នាជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២៥ ។បន្ថែម ក្នុងករណីនេះលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន មានការអាណិតអាសូរចំពោះភាគីបង្ក ក៏បានចូលរួមចូលបុណ្យទៅភាគីម៉ូតូបង្កចំនួន១០០០ដុល្លារ បន្ថែមទៀតដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *