
រ.ន្ធ.ត់! ដឹងមូលហេតុដែលនារីវ័យក្មេងម្នាក់ ធ្លា..ក់ពីអគារស្លា..ប់នៅភ្នំពេញ ក្រោយជាប់បញ្ហា….(មានវីដេអូ)
ភ្នំពេញ ៖ ហេតុការណ៍ដ៏គួរឱ្យតក់ស្លុតមួយ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៤រសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចច្រកចេញចូលមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមាននារីវ័យក្មេងម្នាក់បានធ្លាក់ពីលើអគារបណ្ដាលឱ្យស្លាប់ភ្លាមៗ។ នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា សែត សុជាតៈ កើតឆ្នាំ២០០៣ មានស្រុកកំណើតនៅភូមិព្រៃស្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ យោងតាមប្រភពព័ត៌មាន និងសារសម្លេងដែលសង្ស័យថាជារបស់ជនរងគ្រោះបានផ្ញើទៅអ្នកស្គាល់គ្នាមុនពេលកើតហេតុ នាងបានបង្ហាញពីភាពអស់សង្ឃឹមយ៉ាងខ្លាំង ដោយសារតែបញ្ហាជីវិតជាច្រើន រួមមានការលង់ខ្លួនលេងល្បែងស៊ីសងអស់ប្រាក់ចំនួន ៤០០០ដុល្លារក្នុងមួយយប់ និងបញ្ហាទំនាក់ទំនងស្នេហាជាមួយមិត្តប្រុសជនជាតិចិនដែលបានប្រាប់ថាមិនយូរប៉ុន្មានប្រពន្ធរបស់គេនឹងមកប្រទេសកម្ពុជា។ កត្តាទាំងនេះហើយ ទំនងជាបានជំរុញឱ្យនាងសម្រេចចិត្តគិតខ្លីបញ្ចប់ជីវិតរបស់ខ្លួនតាមរបៀបដ៏រន្ធត់នេះ។ …
រ.ន្ធ.ត់! ដឹងមូលហេតុដែលនារីវ័យក្មេងម្នាក់ ធ្លា..ក់ពីអគារស្លា..ប់នៅភ្នំពេញ ក្រោយជាប់បញ្ហា….(មានវីដេអូ) Read More