ឃើញស្វីតខ្លាំងពេក!!លោកជំទាវ ហ៊ុន ស៊ីណាត សួរចំៗទៅលោក បូ ភ័ក្រ្តា បែបនេះថា..

ភ្នំពេញ៖ ថ្មីៗនេះ លោក ឳ ភក្ត្រា ដែលជាឥស្សរជនមួយរូប បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្រោយពីលោកបានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនារីម្នាក់ដែលជាមនុស្សជាទីស្រលាញ់របស់លោក អមជាមួយនឹងសារខ្លីមួយឃ្លាថា «ញញឹមជាថាមពលផ្លូវចិត្ត!!»។ ការបង្ហោះនេះ បានបង្ហាញពីទំហំចិត្តដែលលោកមានចំពោះមនុស្សជាទីស្រលាញ់ រហូតធ្វើឲ្យអ្នកគាំទ្រជាច្រើនចូលទៅ Comment ជូនពរ និងបង្ហាញក្ដីរំភើប។ ក្នុងចំណោមអ្នកគាំទ្រជាច្រើននោះ ក៏មានវត្តមានរបស់ លោកជំទាវ ហ៊ុន ស៊ីណាត ដែលជាបងស្រីបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន ផងដែរ។ លោកជំទាវ ហ៊ុន ស៊ីណាត បានចូលទៅ …

ឃើញស្វីតខ្លាំងពេក!!លោកជំទាវ ហ៊ុន ស៊ីណាត សួរចំៗទៅលោក បូ ភ័ក្រ្តា បែបនេះថា.. Read More

លោក ខេម បញ្ជាក់ថា រូបលោកពិតជាបានឆ្លងកូវីដ-១៩ មែន ប៉ុន្តែអាការៈ….

បន្ទាប់ពីមានការបារម្ភពីសំណាក់មហាជន និងអ្នកគាំទ្រជាច្រើន ចំពោះស្ថានភាពសុខភាពរបស់តារាចម្រៀងល្បីឈ្មោះ លោក ខេម ពេលនេះ រូបលោកផ្ទាល់បានចេញមុខបញ្ជាក់អំពីការពិតហើយថា រូបលោកពិតជាបានឆ្លងជំងឺកូវីដ-១៩ សារជាថ្មីម្ដងទៀតមែន។ តាមរយៈសារដែលបានបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្មីៗនេះ លោក ខេម បានថ្លែងអំណរគុណដល់បងប្អូន និងអ្នកគាំទ្រដែលបានបារម្ភពីសុខភាពរបស់លោក។ លោកបញ្ជាក់ថា បច្ចុប្បន្ននេះ ស្ថានភាពរបស់លោកមិនធ្ងន់ធ្ងរដូចការឆ្លងលើកទីមួយនោះទេ ពោលគឺគ្រាន់តែមានអាការៈក្ដៅខ្លួន ហៀរសំបោរ ឈឺក បន្តិចបន្តួច និងឈឺតាមសាច់ដុំប៉ុណ្ណោះ។ លោកបានបន្តថា រូបលោកបានទៅពិនិត្យសុខភាពកាលពីព្រឹកមិញនៅមន្ទីរពេទ្យ ខេម៉ា (Khema) ហើយគ្រូពេទ្យបានពិនិត្យឃើញថា លោកបានឆ្លងមេរោគកូវីដ-១៩ យ៉ាងពិតប្រាកដមែន។ …

លោក ខេម បញ្ជាក់ថា រូបលោកពិតជាបានឆ្លងកូវីដ-១៩ មែន ប៉ុន្តែអាការៈ…. Read More

លឹម តិចម៉េង បកស្រាយរឿងបញ្ចាំផ្ទះមើលជំងឺម្ដាយ មិនមែនជាការសុំជំនួយឡើយ សូមកុំយល់ច្រឡំ

ភ្នំពេញៈ ថ្មីៗនេះ អាយដលតូច លឹម តិចម៉េង បានបកស្រាយរឿងរ៉ាវផ្ទាល់ខ្លួនដ៏ជូរចត់មួយ ដែលធ្វើឱ្យមហាជន និងហ្វេនៗជាច្រើនមានការរំជួលចិត្ត និងព្រួយបារម្ភយ៉ាងខ្លាំង។ ការបកស្រាយនេះគឺធ្វើឡើងបន្ទាប់ពីរូបលោកបានថ្លែងក្នុងកម្មវិធីទិវានៃអ្នកម្ដាយ កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។ ក្នុងកម្មវិធីនោះ លោក លឹម តិចម៉េង បានរៀបរាប់ទាំងអួលដើមកអំពីការតស៊ូ លះបង់គ្រប់បែបយ៉ាង ដើម្បីព្យាបាលជំងឺម្ដាយ និងប្អូនស្រីជាទីស្រឡាញ់។ លោកបានឱ្យដឹងថា កាលពីឆ្នាំមុន រូបលោកបានដាក់បញ្ចាំប្លង់ផ្ទះ ដើម្បីយកលុយមកព្យាបាលជំងឺម្ដាយ។ ការរៀបរាប់នេះបង្ហាញពីការដឹងគុណ និងការលះបង់ដ៏ធំធេង ដើម្បីក្រុមគ្រួសារ។ …

លឹម តិចម៉េង បកស្រាយរឿងបញ្ចាំផ្ទះមើលជំងឺម្ដាយ មិនមែនជាការសុំជំនួយឡើយ សូមកុំយល់ច្រឡំ Read More

ប្តីប្រពន្ធ២នាក់ស្លាប់ក្នុងស្ថានភាពស្អុយរលួយនៅខេត្តក្រចេះ សង្ស័យប្តីសម្លាប់ប្រពន្ធរួចអត្តឃាត

ខេត្តក្រចេះ៖ អ្នកស្រុកបានប្រទះឃើញសាកសពប្តីប្រពន្ធ២នាក់ស្លាប់ក្នុងស្ថានភាពស្អុយរលួយ នៅចំណុចដីឡូមួយកន្លែង កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៥។ ករណីនេះត្រូវបានសមត្ថកិច្ចសង្ស័យថាជាអំពើឃាតកម្មរួចអត្តឃាត ដោយប្តីជាអ្នកចាក់សម្លាប់ប្រពន្ធរួចផ្តាច់ជីវិតខ្លួនឯងតាមក្រោយ ប៉ុន្តែមិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយទេ។ សាកសពទាំងពីរត្រូវបានប្រទះឃើញនៅក្នុងដីឡូ លេខ៧៩ ក្នុងកសិដ្ឋានមួយរបស់ក្រុមហ៊ុនដុងភូ ដែលស្ថិតនៅភូមិអូអណ្ដែង ឃុំរលស់មានជ័យ ស្រុកអូរគ្រៀង ខេត្តក្រចេះ។ បុរសជាប្តីមានឈ្មោះ ដាន ដន អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាកម្មករកាត់ស្មៅ រីឯប្រពន្ធមានឈ្មោះ ស្រែន ណាងឆេង អាយុ ៤៤ឆ្នាំ ជនជាតិគ្រឹង …

ប្តីប្រពន្ធ២នាក់ស្លាប់ក្នុងស្ថានភាពស្អុយរលួយនៅខេត្តក្រចេះ សង្ស័យប្តីសម្លាប់ប្រពន្ធរួចអត្តឃាត Read More

គួរឲ្យអាណិត! តារាជើងចាស់ម្នាក់ ខ្វះខាតដល់ថ្នាក់សុំលុយ ១០ ម៉ឺនរៀលពីជំទាវ ចន ច័ន្ទលក្ខិណា ទិញថ្នាំពេទ្យ

ថ្មីៗនេះ ករណីដ៏កម្រមួយបានកើតឡើងនៅក្នុងសង្គមសិល្បៈកម្ពុជា ដោយអតីតតារាសម្តែងជើងចាស់ដ៏ល្បីឈ្មោះមួយរូប គឺលោក ចាន់រិទ្ធ មេធានី បានធ្វើការទាក់ទងទៅសុំជំនួយពីលោកជំទាវ ចន ច័ន្ទលក្ខិណា ដែលជាតារាសម្តែងជើងចាស់ដូចគ្នា។ ហេតុការណ៍នេះបានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីលោកជំទាវ ចន ច័ន្ទលក្ខិណា បានបង្ហោះនូវវីដេអូបង្ហាញពីសារឆ្លងឆ្លើយរវាងអ្នកទាំងពីរ។ តាមរយៈវីដេអូដែលបានបង្ហោះ លោក ចាន់រិទ្ធ មេធានី បានផ្ញើសារជាសំឡេងតាមរយៈកម្មវិធី Telegram ទៅកាន់លោកជំទាវ ចន ច័ន្ទលក្ខិណា ដោយបានហៅលោកជំទាវថា “អ្នកម្តាយ” និងបានស្នើសុំជំនួយជាទឹកប្រាក់ចំនួន ១០ ម៉ឺនរៀល (ប្រមាណ …

គួរឲ្យអាណិត! តារាជើងចាស់ម្នាក់ ខ្វះខាតដល់ថ្នាក់សុំលុយ ១០ ម៉ឺនរៀលពីជំទាវ ចន ច័ន្ទលក្ខិណា ទិញថ្នាំពេទ្យ Read More

ដឹងការពិតហើយ! ទីបំផុត លោកស្រី ទ្រី ដាណា បានទម្លាយមូលហេតុនៃការអង្វរករ “កុំឲ្យភ្លៀង” ពីគ្រួសារក្រីក្រយ៉ាងសង្វេគ

រាជធានីភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តជាច្រើន ប្រាកដជាបានជ្រាបរួចមកហើយ ជុំវិញករណីក្រុមគ្រួសារក្រីក្រមួយ ដែលមានជីវភាពលំបាករស់នៅក្នុងផ្ទះតូចទោល ធ្វើអំពីសំណប៉ាហាំងចាស់ៗ នៅពេលភ្លៀងម្តងៗជួបការលំបាកយ៉ាងខ្លាំង រហូតដល់ស្ត្រីជាម្ដាយបានចេញមុខថតវីដេអូអង្វរករទៅកាន់លោកស្រី ទ្រី ដាណា សុំឲ្យកុំភ្លេចពួកគាត់នៅពេលភ្លៀងមកដល់។ វីដេអូនេះបានធ្វើឲ្យមហាជនជាច្រើនមានការអាណិតអាសូរយ៉ាងខ្លាំង។ យ៉ាងណាមិញ ក្រោយពីវីដេអូនេះបានរីករាលដាល និងមានការចូលរួមអាណិតអាសូរពីមហាជនជាច្រើន ស្រាប់តែមុននេះបន្តិច លោកស្រី ទ្រី ដាណា ដែលជាអ្នកជំនួញល្បីឈ្មោះ និងជាមនុស្សដែលមានចិត្តបុណ្យទាន បានបង្ហោះសារមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយបានបញ្ជាក់ថា លោកស្រីបានដឹងពីមូលហេតុពិតប្រាកដហើយ។ មូលហេតុដែលក្រុមគ្រួសារខាងលើអង្វរករលោកស្រី “កុំឲ្យភ្លៀង” គឺដោយសារតែស្ថានភាពផ្ទះសម្បែងរបស់ពួកគេដែលទ្រុឌទ្រោមខ្លាំង នៅពេលមានភ្លៀងធ្លាក់ចុះ ធ្វើឲ្យពួកគាត់ជួបការលំបាកយ៉ាងខ្លាំង។ …

ដឹងការពិតហើយ! ទីបំផុត លោកស្រី ទ្រី ដាណា បានទម្លាយមូលហេតុនៃការអង្វរករ “កុំឲ្យភ្លៀង” ពីគ្រួសារក្រីក្រយ៉ាងសង្វេគ Read More

តា សក់ ស ភ្នំ ត្បែង បំបាំងកាយសោះ! លោក មាស រិទ្ធី លើកឡើងមួយឃ្លាធ្វើឲ្យអ្នកចោទថា “ដាក់មេប្រូច” គាំងយោបល់និយាយមិនចេញ

បន្ទាប់ពីមានព័ត៌មានល្បីតៗគ្នា និងបង្កការភ្ញាក់ផ្អើលថា តា សក់ ស ភ្នំ ត្បែង ដែលមនុស្សជាច្រើនស្គាល់ថា ជាឥសី ឬអ្នកបួសសក់សនោះ បានរត់គេចខ្លួនពីដែនសមត្ថកិច្ច ស្រាប់តែពិធីករព័ត៌មានជើងចាស់ដ៏ល្បីឈ្មោះ និងជាអគ្គនាយករង ទូរទស្សន៍ហង្សមាស លោក មាស រិទ្ធី បានលើកឡើងនូវសារមួយឃ្លា ហាក់ចំអក ឬបដិសេធចំពោះការចោទប្រកាន់នោះ។ តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក លោក មាស រិទ្ធី បានភ្ជាប់រូបភាពជាច្រើន រួមទាំងរូបលោកផ្ទាល់ និងរូប តា សក់ ស …

តា សក់ ស ភ្នំ ត្បែង បំបាំងកាយសោះ! លោក មាស រិទ្ធី លើកឡើងមួយឃ្លាធ្វើឲ្យអ្នកចោទថា “ដាក់មេប្រូច” គាំងយោបល់និយាយមិនចេញ Read More

ជួយស៊ែរ!! ខេម កើតកូវីដ ដោយប្រកាសដំណឹងភ្ញាក់ផ្អើលមួយ ថា “សូមបងប្អូនប្រុងប្រយត្ន័ កូវីដវាមកវិញហើយ ជាក់ស្តែងឥឡូខ្ញុំកំពុងកើតផ្ទាល់”

កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ជូនដល់សាធារណៈជន ដោយក្នុងនោះសេចក្តីបញ្ចាក់បង្ហាញថា ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ គឺនៅតែមានបន្តនៅឡើយ។ ស្របគ្នានេះ នៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥ នេះស្រាប់តែតារាចម្រៀង ខេម ក៏បានបង្ហោះសារមួយនៅលើគណនី ហ្វេសប៊ុកផេកផ្លូវការរបស់លោក ដែលនាំឱ្យអ្នកតាមដាន និងហ្វេនៗមានការព្រួយបារម្ភគ្រប់ៗគ្នា ក្រោយពេលដែលលោកសារភាពថា ខ្លួនបាន និងកំពុងឆ្លងវីរុសកូវីដ-១៩។ ក្នុងនោះ តារាចម្រៀង …

ជួយស៊ែរ!! ខេម កើតកូវីដ ដោយប្រកាសដំណឹងភ្ញាក់ផ្អើលមួយ ថា “សូមបងប្អូនប្រុងប្រយត្ន័ កូវីដវាមកវិញហើយ ជាក់ស្តែងឥឡូខ្ញុំកំពុងកើតផ្ទាល់” Read More